ក្នុងសម័យកូវីដ ៖ អាជីវកម្មដែលចង់ផ្លាស់ប្តូរខ្លួនទៅជាផ្នែកបច្ចេកវិទ្យាត្រូវប្រឈមនឹងបញ្ហាសំខាន់ចំនួន៣ធំៗ
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ អាជីវកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោក បាននិងកំពុងរងផលប៉ះពាល់ខ្លាំងជាពិសេសអាជីវកម្មដែលរកស៊ីតាមបែបប្រពៃណី ឬបូរាណព្រោះតែមិនមានអតិថិជនដែលទៅទិញដោយផ្ទាល់ ប៉ុន្តែទន្ទឹមនឹងនេះ មានអាជីវកម្មតិចណាស់ក្នុងស្រុកដែលបានត្រៀមខ្លួនរត់ទៅតាមបែបបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ លន់ បូរី សហស្ថាបនិក E-School Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជា បានលើកឡើងថា អាជីវកម្មនៅកម្ពុជាដែលចង់អភិវឌ្ឍខ្លួនទៅជាអាជីវកម្មតាមបែបបច្ចេកវិទ្យា ត្រូវប្រឈមនឹងបញ្ហាសំខាន់យ៉ាងហោចចំនួន៣ គឺធនធានមនុស្ស ក្រុមការងារច្បាស់លាស់ និងធនធានថវិកា។
វាគ្មិន៖ លោកសាស្ត្រាចារ្យ លន់ បូរី សហស្ថាបនិក E-School Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជា
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា