បណ្ឌិត ងួនផាន ភក្តី ខេត្តព្រះវិហារគឺជារបៀងបូរាណនិងតំណភ្ជាប់វប្បធម៌ទាំងតំបន់ និងក្នុងស្រុក
បណ្ឌិតងួនផាន ភក្តី ដែលជាប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីពេលថ្មីៗនេះ បញ្ចេញអត្ថបទមួយរបស់ខ្លួនដោយមើលពីតួនាទីដ៏សំខាន់របស់ខេត្តព្រះវិហារដែលមានសម្បត្តិវប្បធម៌ដ៏ច្រើនអនេកដោយមិនទាន់គិតពីប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងនោះ លោកបណ្ឌិតបានអះអាងថា ខេត្តព្រះវិហារគឺជាច្រករបៀងបូរាណដែលតភ្ជាប់ប្រាសាទចំនួនពី២ក្នុងប្រទេសថៃនិងប្រសាទរបស់ប្រទេសឡាវដែលជាតំណរភ្ជាប់ដែលបង្ហាញពីទំនាក់ទំនងក្នុងតំបន់លើផ្នែកវប្បធម៌។ បន្ថែមពីនេះ ព្រះវិហារមានសក្តានុពលជាច្រើនបន្ថែមទៀតទាំងរូបិយនិងអរូបិយ។
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា