មន្ត្រីការទូតកម្ពុជា ដែលចូលនិវត្តន៍ និងមន្ត្រីការទូតបច្ចុប្បន្ន កាលពីថ្ងៃអង្គារម្សិលមិញ បានសរសេរលិខិតចំហរមួយ ដោយប្រតិកម្មតបទៅនឹងលោក Bilahari Kausikan ជាអតីតមន្ត្រីការទូតសិង្ហបុរី និងបច្ចុប្បនុ្នជាប្រធានវិទ្យាស្ថានមជ្ឈឹមបូព៌ា នៃសកលវិទ្យាល័យជាតិសិង្ហបុរី ដែលបានសរសេរបរិហារចង់ឲ្យអាស៊ានបណ្តេញ កម្ពុជា និងឡាវពីសមាជិកអាស៊ាន ក៏ព្រោះតែប្រទេសទាំងពីរត្រូវគេមើលឃើញថា មានជំហរទោរទន់ទៅរកចិន។ ក៏ប៉ុន្តែ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថា ការឆ្លើយឆ្លងរវាងអ្នកការទូតខ្មែរ និងលោក Bilahari គឺជារឿងបុគ្គល មិនពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងសិង្ហបុរីទេ តែអាចប៉ះពាល់ដល់សាមគ្គីផ្ទៃក្នុងអាស៊ាន។
Full article available : www.rfi.fr/km/