វិទ្យាស្ថានស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) កាលពីពេលថ្មីៗកន្លងបានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយស្តីពីបញ្ហាសហគ្រាសខ្នាតតូចមធ្យម និងវិស័យឧស្សាហកម្មនៅកម្ពុជា។ ដូចនេះភ្ញៀវពិសេសរបស់នៃកម្មវិធី AVI Voice របស់យើង គឺលោក សុខ ខា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យដែលជាអ្នកនិពន្ធស្រាវជ្រាវមួយរូបក្នុងរបាយការណ៍នេះផងដែរ។
បើតាមការបញ្ជាក់ពី លោក សុខ ខា ADBI បានរកឃើញថា សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា មានកាវិវឌ្ឍជាវិជ្ជមានច្រើនទាំងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់ស្ថាប័នរបស់រដ្ឋ ប៉ុន្តែក្នុងនោះលុយក្រោមតុនៅតែជាបញ្ហានៅតែមានដែលមិនទាន់អាចលុបបំបាត់បាននៅឡើយ។ លោកបន្ថែមថា ដើម្បីការរីកចម្រើននៃសហគ្រិន សហគ្រិន ត្រូវប្រឹងប្រែងចាប់យកឱកាសពីអាទិភាពរបស់កម្ពុជាក្នុងតំបន់អាស៊ាន និងតំបន់។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖
វាគ្មិន៖ លោក សុខ ខា
ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា