Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI Voice ៖​ បដិវដ្តឧស្សាហកម្ម ៤.០

អ្នកជំនាញ៖ បដិវដ្តឧស្សាហកម្ម ៤.០  ជាផ្លូវកាត់រ​បស់កម្ពុជាដើម្បីក្លាយជាប្រទេសមានប៉ុន្តែត្រូវវិនិយោគច្រើន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ១០ ឆ្នាំខាងមុខ និងក្លាយជាប្រទេសអ្នកមានតែម្តងនៅឆ្នាំ​ ២០៣០ ហើយកម្ពុជា កំពុងធ្វើប្រព្រឹត្តិកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅជាសេដ្ឋកិច្ចបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ការចាប់យកបដិវដ្តឧស្សាហកម្ម ៤.០ គឺជាផ្លូវកាត់របស់កម្ពុជា ប៉ុន្តែកម្ពុជាត្រូវការការវិនិយោគច្រើនទាំងរដ្ឋដែលត្រូវតែក្លាយជារដ្ឋាភិបាលបច្ចេកវិទ្យា E-Government ហើយពលរដ្ឋក៏ត្រូវតែក្លាយជាពលរដ្ឋបច្ចេកវិទ្យាផងដែរ។ លោកបណ្ឌិត​បានមើលឃើញដែរថាកម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធច្រើននៅឡើយដែលទាមទារការវិនិយោគ៕ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖

វាគ្មិន៖ បណ្ឌិត ឆេង គឹមឡុង គឺជាអនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យនៃអភិបាលកិច្ច

ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា

Leave a Reply

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930