គ្រឹះស្ថានបោះពុម្ភកម្រិតពិភពលោកនាទីក្រុងឡុងដ៏(Routledge)នៃចក្រភពអង់គ្លេស កាលពីដើមខែកក្កដា បានចេញផ្សាយសៀវភៅសិក្សាស្រាវជ្រាវមួយក្បាលស្តីពី "Cambodia China’s Strategy: Study Security Dilemmas of Embracing the Dragon" ដែលប្រែសម្រួលថា "យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖លាភ-គ្រោះនៃការចាប់នាគរាជ"។ ម្ចាស់ស្នាដៃនេះគឺបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ក្នុងនោះលោកបណ្ឌិតបានផ្តោត និងវិភាគលើប្រវត្តិទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា-ចិនតាំងពីក្រោយចក្រភពអង្គរ ដែលនេះត្រូវបានចាត់ទុកថាជាអ្នកជំនាញទី១នៅកម្ពុជាដែលសិក្សាលើប្រវត្តិការទូតកម្ពុជា និងបន្ទាត់នយោបាយការបរទេសកម្ពុជា-ចិន។ ជាមួយការវិភាគបែបស៊ីជម្រៅ លោកបណ្ឌិត រំពឹងថាស្មេរនេះនឹងជាឯកសារគោលថ្មីសម្រាប់ពិភពលោកនិងសាធារណៈមតិក្នុងស្រុក អាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីនយោបាយការបរទេសរបស់កម្ពុជា ហើយជម្រះការភ័ន្តច្រឡំនិងការយល់ខុសមកលើរដ្ឋអាស៊ានមួយនេះ៕
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
វាគ្មិន៖ បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី