ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ដែលជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ នៅយប់នេះ វ៉ាក់សាំងដែលជាជំនួយរបស់របស់ជប៉ុនតាមរយៈយន្តការCOVAXជាង៣៣ម៉ឺនដូសក្នុងចំណោម១លានដូសនឹងមកដល់ប្រទេសកម្ពុជា។ មុនវ៉ាក់សាំងរបស់ជប៉ុនមកដល់ ពោល គឺនៅរសៀលថ្ងៃសុក្រនេះ អាមេរិកតាមរយៈស្ថានទូតនៅកម្ពុជាក៏បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងជាង១លានដូសដល់កម្ពុជា និងថា នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទិដ្ឋភាពនេះ លោកបណ្ឌិតឈាង វណ្ណារិទ្ធ បានមើលឃើញថា ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួនកំពុងយកបញ្ហាវ៉ាក់សាំងធ្វើជាឧបករណ៍ការទូត ដើម្បីទាញផលប្រយោជន៍នយោបាយ ក៏ដូចជាភូមិសាស្រ្តនយោបាយរបស់ខ្លួន។
Full article: https://www.rfi.fr/km/កម្មវិធីផ្សេងទៀត/ភ្ញៀវប្រចាំថ្ងៃ/20210723-កម្ពុជា-សង្គម-កូវីដ១៩-វ៉ាក់សាំងកូវីដ១៩-នយោបាយ-ការទូត