ប្រធានសហព័ន្ធអ្នកសារព័ត៌មាន៖ ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលបានបង្កើតវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែល AVI រៀបចំនេះគឺជាការគោះជួងឱ្យអ្នកសារព័ត៌មាននៅកម្ពុជាដែលនៅខ្វះសមត្ថភាពស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេសឱ្យចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាតំបន់ និងពិភពលោកដែលកំពុងតែក្តៅគគុក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងសមត្ថភាព បន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមដើម្បីពង្រឹងសមត្ថភាពវិភាគ និងការផ្តល់ជាគំនិតបែបសម្រេចចិត្តដល់រដ្ឋាភិបាលនិងប្រជាជាតិទាំងមូល។
វាគ្មិន៖ ឯកឧត្តម ហ៊ុយ វណ្ណៈ
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា