បង្កើតឡើងក្នុងឆ្នាំ២០១៥ កសិដ្ឋានសុវណ្ណរក្សាគឺជាកសិដ្ឋានចិញ្ចឹមមាន់ដើម្បីយកសាច់ ស៊ុត ក្នុងការផ្គត់ផ្គង់ក្នុងទីផ្សារនៅរាជធានីភ្នំពេញ។ មានទីតាំងនៅខេត្តកំពង់ស្ពឺកសិដ្ឋាននេះ កើតចេញពីអតីតនិស្សិតផ្នែកសិកម្មមួយក្រុមដែលសិក្សានិងស្រឡាញ់វិស័យកសិកម្ម។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កសិដ្ឋានសុវណ្ណរក្សា បានដំណើរការយ៉ាងល្អតាំងពីជួលដីដើម្បីចិញ្ចឹមសត្វរហូតមានសមត្ថភាពទិញទីតាំងរាប់ហិកតាដោយខ្លួនឯង និងមានមាន់រាប់ម៉ឺនក្បាលដែលកំពុងផ្គត់ផ្គង់ប្រមាណ ១ តោនសាច់មាន់ក្នុងមួយថ្ងៃៗ។ លោក លាស់ ស៊ាងម៉េង សហស្ថាបនិកមួយក្នុងនៃកសិដ្ឋានសុវណ្ណរក្សា បានលើកឡើងថា ក្នុងបរិបទកូវីដនេះ អាជីវកម្មរបស់លោកកាន់តែត្រូវប៉ាន់ខ្លាំងជាពិសេសការបញ្ជាទិញតាមរយៈបណ្តាញសង្គម។
វាគ្មិន៖ លោក លាស់ ស៊ាងម៉េង សហស្ថាបនិកមួយក្នុងនៃកសិដ្ឋានសុវណ្ណរក្សា
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា