ក្នុងសម័យកូវីដនេះ អាជីវកម្មមួយ ភាគធំ បានកំពុង រង ផល ប៉ះពាល់ ត្បិត អី ពលរដ្ឋ បាន កាត់បន្ថយការធ្វើដំណើរ ឬកន្លែងកំសាន្ត ដែលជាពេលធ្វើឱ្យអាជីវកម្មប្រឈម ប៉ុន្តែនៅថ្ងៃនេះ លោកហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technology បាន បង្ហាញ ពីបទពិសោធន៍ របស់ ខ្លួន ដែល ធ្វើឱ្យអាជីវ កម្មនៅ តែបន្តដំណើរការ។ នោះគឺការប្តូរយុទ្ធសាស្ត្រទីផ្សារដែលត្រូវផ្តោតលើអនឡាញ ឬ Digital Marketing និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។ ការនេះបានធ្វើឱ្យអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះនៅតែអាចបន្តដំណើរការនិងប្រាក់ចំណេញទន្ទឹមនឹងមានការបិទក្រុមហ៊ុនមួយចំនួន។
វាគ្មិន៖ លោកហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technology
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា