ម្ចាស់កសិដ្ឋានកុសល កែច្នៃស្វាយចន្ទីដោយខ្លួនឯងព្រោះចង់បង្កើតគុណតម្លៃឱ្យចន្ទីខ្មែរនៅលើទីផ្សារក្នុងស្រុកនិងពិភពលោក
មានអាយុ ៣៤ ឆ្នាំ លោក ខាន់ កុសល គឺជាម្ចាស់កសិដ្ឋានកុសលដែលមានផ្ទៃដី៧០ហិកតានៅខេត្តព្រះវិហារ។ ក្នុងនាមជាកូនកសិករ និងអ្នកសិក្សាលើផ្នែកកសិកម្ម កុសលដែលធ្លាប់ស្គាល់រស់ជាតិនៃការលក់ផលិតផលដែលពឹងផ្អែកលើតម្លៃទីផ្សាររបស់បរទេស បានសម្រេចបង្កើតកសិដ្ឋានកែច្នៃដោយខ្លួនឯងដើម្បីគ្រប់គ្រងបានទាំងតម្លៃនិងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងជាអាហារមានសុវត្ថិភាពខ្ពស់ជូនអតិថិជន។ មិនតែប៉ុណ្ណោះ ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះ ក៏មានមហិច្ឆតាចង់ឱ្យចន្ទីរបស់ខ្មែរក្លាយជាអាហារតំណាងរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងនាមជាអាហារផ្នែកសម្រន់។
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា