ក្រុមហ៊ុនរបស់កូនខ្មែរមួយដែលមានឈ្មោះថាWiki Trade បានផលិតក្បឿងស្រកាលេញយីហោ K-Rock។ ក្បឿងថ្មីនេះប្រើឈ្មោះដើមរបស់ខ្មែរដដែលថាស្រកាលេញ ប៉ុន្តែបានដាក់បញ្ចូលគំនិតថ្មីដើម្បីដោះស្រាយលើបញ្ហាសំណង់ផ្នែកប្រក់ដូចជាការពារទឹកសាចចូល ចំនួនធំជាងរហូតដល់៦ដង ចំណេញជាង និងជាប់ធន់មិនតិចជាង១០ឆ្នាំឡើយ។ បើតាមការបញ្ជាក់ពីថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុនក្រោយការស្រាកស្រាននៃជំងឺរាតត្បាតកូវីដ ក្រុមហ៊ុននឹងផ្តើមនាំចេញទៅបណ្តាប្រទេសអាស៊ានស្របនឹងការទទួលបានកម្មសិទ្ធិបញ្ញារួចរាល់ហើយដែរឆ្នាំ២០២០នេះ។ សូមស្តាប់កិច្ចសម្ភាសន៍ជាមួយ លោក សុខ សុខារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន Wiki Trade៕
ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា