បណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្កើតក្រុមហ៊ុនមួយដើម្បីដាំដំណាំកសិឧស្សាហកម្មលម៉ើនៅកម្ពុជាដើម្បីបំពេញទីផ្សារពិភពលោកដែលកំពុងត្រូវការនៅបណ្តាប្រទេសក្នុងតំបន់អារ៉ាប់។ បើតាមការបញ្ជាក់តម្រូវការទីផ្សារនៅមានចន្លោះប្រហោងខ្លាំង ហើយតម្លៃក្នុងទីផ្សារក៏ខ្ពស់ជាងដំណាំផ្សេងទៀតដែលកម្ពុជាកំពុងមាននិងនាំចេញទៅបរទេសផងដែរ។ លោកបន្តថា ជាមួយគម្រោងវិនិយោគនេះ វានឹងជាចំណែកមួយនៃកំណើនជីវភាពប្រជាពលរដ្ឋ ឱកាសការងារក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។
វាគ្មិន៖ បណ្ឌិតតាន់ មុនីវណ្ណ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមន៍E-Commerce កម្ពុជា
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា